
នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសមាជិកព្រឹទ្ធសភា ប្រទានលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលគាល់ នាព្រះដំណាក់វិមានឯករាជ្យ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចរាជបុត្រី ក៏បានបង្ហាញអំពីការដេរប៉ាក់សម្លៀកបំពាក់របាំព្រះរាជទ្រព្យផងដែរ។