khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ សន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងការអភិរក្សសម្បត្តិវប្បធម៌
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាតំបន់អាស៊ី (APA) បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ជុំវិញសេចក្តីសម្រេចទាំង១៤ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌ ដោយគូសបញ្ជាក់ពីសារៈសំខាន់ដែលផ្សារភ្ជាប់រវាងវប្បធម៌ ជាមួយសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។
    ឯកឧត្តម បានជម្រាបជូនអង្គប្រជុំអំពី ភាពសម្បូរបែបនៃសម្បត្តិវប្បធម៌កម្ពុជារួមមាន ប្រាសាទអង្គរវត្ត ដែលជាសំណង់សក្ការៈបូជាធំបំផុតនៅក្នុងពិភពលោក និងប្រាសាទចំនួនប្រមាណ ៤ ០០០ ផ្សេងទៀត។ ជាមួយស្នាមញញឹម ប្រកបដោយភាពរាក់ទាក់របស់ប្រជាជន កម្ពុជាគឺជា ព្រះរាជាណាចក្រអច្ឆរិយ និងស្នាមញញឹម (Kingdom of wonders and smiles) ។ ប្រាសាទបុរាណទាំងអស់គឺជា ដួងព្រលឹងរបស់មនុស្សជាតិ ដែលចាំបាច់ត្រូវតែថែរក្សា មិនថាប្រាសាទទាំងនោះស្ថិតនៅប្រទេសណានោះទេ។ ប្រាសាទគឺជា គ្រឹះសម្រាប់ការស្វែងយល់អំពី វប្បធម៌ របស់ប្រទេសនីមួយៗ ហើយជួយទាក់ទាញភ្ញៀវទេសចរ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនេះ ឯកឧត្តម បានស្នើឱ្យបង្កើនភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសម្បត្តិវប្បធម៌ ជំរុញវិស័យទេសចរណ៍ និងធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកនៃ APA ទាំងអស់។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសង្កត់ធ្ងន់អំពី គុណតម្លៃនៃសន្តិភាព ដោយលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់សោកនាដកម្ម ដោយសារសង្គ្រាមររាំរ៉ៃ ដែលបាននាំអោយមានការបែកបាក់ជាតិ ប្រជាជនរងទុក្ខវេទនា ហើយការអភិវឌ្ឍសេដ្ឋកិច្ចបានដើរថយក្រោយគ្រប់វិស័យ រួមទាំងវិស័យវប្បធម៌ និងទេសចរណ៍។ ទម្រាំទទួលបានសន្តិភាព និងអភិវឌ្ឍភាពដូចសព្វថ្ងៃ កម្ពុជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងរួមគ្នាទាំងផ្ទៃក្នុងជាតិ និងការជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត។ កម្ពុជាត្រូវបានចាត់ទុកជាគំរូនៃប្រទេស ដែលអាចងើបពីសង្រ្គាម និងមានលទ្ធភាពថែរក្សាបាននូវប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួនបានយ៉ាងរឹងមាំ។
    ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងថា កម្ពុជាយល់ច្បាស់ពីការឈឺចាប់ និងទុក្ខវេទនា ដោយសារជម្លោះប្រដាប់អាវុធ នៅតំបន់ផ្សេងៗក្នុងពិភពលោក ហើយកម្ពុជាមានឆន្ទៈចែករំលែកបទពិសោធន៍ ដល់បណ្តាប្រទេសជាមិត្ត។ យើងជាសមាជិកសភា មានតួនាទីសំខាន់ក្នុងការធានា អោយមានការគោរពគ្នាទៅវិញទៅមក ដើម្បីយើងអាចទទួលបាននូវការរួមរស់ជាមួយគ្នាដោយ សន្តិសហវិជ្ជមាន និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំកិច្ចពិគ្រោះយោបល់ និងសំណេះសំណាលជាមួយអាជ្ញាធរ នៃក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តជ្រោយឧត្តម
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ពិធីបុណ្យឆ្លងផ្លូវបេតុងប្រវែង ១៨២ម៉ែត្រ ឆ្លងកាត់ផ្សារសែនហាយ ក្នុងភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណាយទឹកប្រាក់អស់ ចំនួន៤៥.៥០០.០០០រៀល
    thumbnail
     
    សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ជាសមាជិក​ព្រឹទ្ធសភា​ ប្រទាន​លោកជំទាវ​ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​ នៃ​ប្រទេសហ្វីលីពីន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលគាល់ នាព្រះដំណាក់វិមានឯករាជ្យ
    thumbnail
     
    សម្តេច​រាជ​បុត្រីព្រះអនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ សមាជិក​ព្រឹទ្ធសភា​​ បានអមដង្ហែព្រះរាជដំណេីរសម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​