
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ដែលបានទទួលមរណភាពក្នុងជន្មាយុ ៤៩ ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពរៀបចំនៅក្នុងវត្តស្លែង ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥