khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

    នេះគឺជាជំនួបលើកទី១ រវាងកាកបាទក្រហមកម្ពុជា និងសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសអបអរទិវាមនុស្សចាស់កម្ពុជា ១តុលា និងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផង។

    អំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗរួមមាន៖ បាយ ១ប្រអប់ បង្អែមនំចាក់ក្រចាន់ ១ប្រអប់ ផ្លែទំពាំងបាយជូ ១គីឡូក្រាម, ក្រូចឃ្វិច ១គីឡូក្រាម​ ទឹកក្រូច ១ដប ទឹកបរិសុទ្ធអារុណា ២ដប អង្ករ ២៥គីឡូក្រាម មី ១កេស​ ត្រីខ ១០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកដោះគោខាប់ ៥កំប៉ុង ភេសជ្ជៈបាកាស់ ៤កំប៉ុង អាវយឺតដៃវែង១​ អាវអាចារ្យ១​ ខោជើងវែង២ ស្បែកជើង ១គូ​ អាវភ្លៀង១ និងថវិកា ៣០០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម