ឯកឧត្តម ម៉ែន​-ស៊ីផាន់ អញ្ជើញកាន់បិណ្ឌទី១២​ នៅវត្តព្រះពន្លានិងវត្តត្រពាំងលាជ​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង
 
ចែករំលែក ៖

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន-ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមកាន់បិណ្ឌទី១២​ នៅវត្តព្រះពន្លានិងវត្តត្រពាំងលាជ​ ឃុំព្រះពន្លា​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ក្នុងឱកាសនោះឯកឧត្តម​ បានប្រគេនទេយ្យវត្ថុ​ បច្ច័យដល់ព្រះសង្ឃ​ និងបច្ច័យកសាងវត្តទាំងពីរមានចំនួន​ ១​ ១៥០​ ០០០៛​ ឧបត្ថម្ភកងកម្លាំងប្រជាការពារនិងនគរបាលចំនួន​ ១​ ២០០​ ០០០៛​ សម្រាប់រដ្ឋបាលឃុំចំនួន​ ៣០០​ ០០០៛​ សរុបរួមចំនួន​ ២​ ៦៥០​ ០០០រៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ