ឯកឧត្តម ទេព យុទ្ធី នាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃចំនួនពីរវត្ត នៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប
នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទេយ្យវត្ថុរួមមាន : ទឹកបរិសុទ្ធ ទឹកក្រូច មី និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃចំនួនពីរវត្ត គឺវត្តភ្នំសរសៀរ និងវត្តចរិយាវង្ស ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥