
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ មុំ សណ្តាប់ តំណាងក្រុមសមាជិកាព្រឹទ្ធសភា អមដោយមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឡោ ខេង ត្រូវជាអ្នកម្នាង អ្នកអង្គម្ចាស់ នរោត្តម សិង្ហារ័ត្ន និវត្តន៍ជននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ វេលាម៉ោង ៨:៥០នាទី ព្រឹក ក្នុងជន្មាយុ ៦៩ឆ្នាំ សពដំកល់នៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា