
នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ឆែ យន់លី ត្រូវជាឪពុកបង្កើតរបស់ លោកស្រី យី លីវណ្ណ អនុប្រធានការិយាល័យជំនួយគណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៩:០២នាទីល្ងាច ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
សពឧបាសក ឆៃ យន់លី ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។