នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅខេត្តតា្រវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះ ផ្តួចផ្តើមបុណ្យដោយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សម្តេចពិជ័យសេនាទៀ បាញ់ និងលោកជំទាវ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសម្តេចមហារដ្ឋសភាធិការធិបតី ឈួន សុដារី និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដោយទទួលបានបច្ច័យសរុបចំនួន ៩៤៨.០០០ដុល្លារ ដើម្បីប្រគេនដល់វត្តពោធិគិរីវង្សារាម និងប្រគេនដល់វត្ត១៤២ផ្សេងទៀត ដោយក្នុងមួយវត្តៗនូវបច្ច័យចំនួន ១០.០០០ដុល្លារ ស្ថិតក្នុងភូមិស្វាយសៀម ឃុំងាយស្ទៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន