ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងសម្រេចលើរបៀវារៈ
ចំនួន០៥រួមមាន៖
១-បូកសរុបរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤
២-ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
៣-ពិនិត្យលើសេចក្តីព្រាងផែនការប្រតិបត្តិ ឆ្នាំ២០២៤
៤-បូកសរុបរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែតុលា ឆ្នាំ២០២៤
៥-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន