អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះកិច្ចព្រមព្រៀងគម្រោងសាងសង់ អាគារកម្ពស់៥ជាន់
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជាម សុផលមករា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឱ្យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្លឹមសារឧបសម្ព័ន្ធ នៃគម្រោងសាងសង់អាគារការិយាល័យធ្វើការរបស់មន្រ្តី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានកម្ពស់៥ជាន់ ជាមួយនឹងលោកZhang Junping ប្រធានគម្រោងវិស្វករជនជាតិចិន នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន