ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើការងារចាំបាច់មួយចំនួនរួមមាន៖
១.ពិនិត្យ និងសម្រេចលើផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
២.ពិនិត្យឆ្លង និងសម្រេចលើគម្រោងចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១៣ ខេត្តកណ្តាល នៅចន្លោះសម័យប្រជុំលើកទី២
៣.បញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន