ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី «ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្ត្រី រួមទាំងវិស័យឌីជីថល» នៅរីហ៊្សត ខាសល បេវិយូ (Castle Bayview Resort) ក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ អង្គវេទិកាប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយក្រុមសមាជិកាព្រឹទ្ធសភា និងរដ្ឋបាលខេត្តកំពត មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្តកំពតជាស្ត្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ដែលមកពីខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ព្រមទាំងសហគ្រិន និងអាជីវករស្ត្រី សរុបចំនួន១៩៥នាក់…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន