khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានអនុញ្ញាតឱ្យលោកស្រី Angela Corcoran​ ឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស​ដែល​លោកស្រីអញ្ជើញបំពេញ​ទស្សកិច្ច​នៅព្រះរាជា​ណាចក្រ​កម្ពុជា​។
    ជំនួបនេះ គឺជាការផ្លាស់ប្តូរទស្សនៈ សភាពការណ៍វិវត្តថ្មីៗនៅមីយ៉ាន់ម៉ា និងតួនាទីរបស់អាស៊ាន ព្រមទាំងសេចក្តីផ្តើមគំនិតក្នុងតំបន់ផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

    ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី ដោយមានការចូលរួមពីស្ថានទូតអូស្រ្តាលីនៅភ្នំពេញ និងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹង
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តយោធា តេជោកោះថ្ម X16
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា