khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមយន្តការនានារបស់ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានគណៈកម្មការទាំង១០នៃព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ក្រោមរបៀបវារ៖ ការរៀបចំវេទិកាពាក់ព័ន្ធនឹងវិស័យផ្សេងៗ ការរៀបចំផែនការប្រចាំឆ្នាំ ឬ/និងប្រចាំនីតិកាល និងបញ្ហាផ្សេងៗ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។

    ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ការរៀបចំធ្វើវេទិកាសំខាន់ណាស់ ជាការចែករំលែកព័ត៌មាន និងផ្សាភ្ជាប់ រវាងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ និងជាពិសេសជាការ ផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានពិត ដើម្បីទៅបន្សាបព័ត៌មាន មិនពិត ដែលធ្វើឱ្យមានចលាចលសង្គម និងជាការបំពេញមុខងារ តំណាងក្នុងការផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាជនតាមប្រព័ន្ធផ្សព្វផ្សាយ។

    កិច្ចប្រជុំ បានពិភាក្សាអំពីការត្រៀមខ្លួន សម្រាប់សមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ក្នុងនោះការងារស្រាវជ្រាវ និងប្រមូលព័ត៌មាន គឺជាការងារសំខាន់ណាស់ ដើម្បីចូលរួមយោបល់ និងអនុសាសន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់។

    ឯកឧត្តមបណ្ឌិតអនុប្រធានទី២ បានលើកឡើងពីការរៀបចំផែនការយុទ្ធសាស្រ្តប្រចាំនីតិកាលទី៥ របស់ព្រឹទ្ធសភា តាមទម្រង់ស្តង់ដារួមមួយ ដើម្បីជាទិសដៅដល់ការធ្វើផែនការប្រតិបត្តិប្រចាំឆ្នាំរបស់គណៈកម្មការនីមួយៗ។
    កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា ​បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីប្រតិទិនការងារអាយប៉ាប្រចាំឆ្នាំ២០២៥ និងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញប្រគល់ម៉ាស៊ីនត្រជាក់ ដល់មន្ទីរពេទ្យបង្អែកខេត្តកំពត
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន ចុះពិនិត្យស្រះទឹកចំនួន៤កន្លែង នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ អញ្ជើញចែកសម្ភារៈសិក្សា កង់ និងទូរទស្សន៍ ដល់សិស្សានុសិស្ស នៅខេត្តកំពង់ធំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តមណ្ឌលគិរី