khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ នៃស្រុកកោះធំ និងក្រុងសំពៅពូន សរុបចំនួន១៨២នាក់ នៅសាលាស្រុកកោះធំ ខេត្តកណ្តាល។
    ឆ្លៀតក្នុងឱកាសសំណេះសំណាល់នេះ ឯកឧត្តម ម៉ម ប៊ុននាង បានបន្តជម្រាបជូននូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដល់អង្គពិធីថា មកដល់ពេលនេះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានការវិវត្តឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ពាក់ព័ន្ធនឹងការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗ ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរមកឱ្យទាំងនោះ។ កំណែទម្រង់នេះ បានរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅក្នុងមូលដ្ឋាន ដែលបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ប្រជុំត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចដំណើរការប្រតិបត្តិនៃទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា MoU ជាមួយសាកលវិទ្យាល័យ Sekolah Tinggi Agama Islam Negeri Teungku Dirundeng Meulaboh ប្រទេសឥណ្ឌូនេស៊ី 
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីនៅសាលាម៉ាទើរុលអូលូម ស្ថិតក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម