khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំទាំង៧ នៅស្រុកលើកដែក ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាងប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន ប្រធានមណ្ឌលសុខភាព និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង៧ នៃស្រុកលើកដែក សរុបចំនួន១០៧នាក់ នៅសាលាស្រុកលើកដែក ខេត្តកណ្តាល។
    ក្នុងឱកាសពិធីសំណេះសំណាល់នេះ ឯកឧត្តម ម៉ម ប៊ុននាង បានបន្តជម្រាបជូននូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដល់អង្គពិធីថា មកដល់ពេលនេះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានការវិវត្តឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ពាក់ព័ន្ធនឹងការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗ ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរមកឱ្យទាំងនោះ។ កំណែទម្រង់នេះ បានរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅក្នុងមូលដ្ឋាន ដែលបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម…។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានសុទិដ្ឋិនិយមជាមួយសហគ្រិនខ្មែរ និងលើកទឹកចិត្តការផលិត និងការប្រើប្រាស់ផលិតផលខ្មែរជាតង្វាយ ឬកាដូក្នុងពិធីផ្សេងៗ
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ