ឯកឧត្តម លី សារី អញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំកំពូលឥស្លាមនៅសណ្ឋាគារសុខារាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំកំពូលឥស្លាមដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពលោកឥស្លាមក្រោមប្រធានបទ(ឥស្លាមនិងពុទ្ធសាសនា)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥