khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំប៉ី និងចុះពិនិត្យបើកការដ្ឋានជីកស្តារស្រះទឹកថ្មី នៅស្រុកអង្គរជ័យ ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត-តាកែវ-កែប) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំចំប៉ី ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពដំណើរការ នៃការជីកស្តារមហាស្រះទឹកទន្លេនាម ដែលជាស្រះទឹកតាំងពីបុរាណ។
    ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តទន្លេនាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចុះពិនិត្យការងារបើកការដ្ឋានជីកស្តារមហាស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានទំហំបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង១៨០ម៉ែត្រ និងជម្រៅប្រមាណ៤ម៉ែត្រ។
    ទន្ទឹមនឹងនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួន ដល់អាជ្ញាធរឃុំ សម្រាប់រៀបចំកម្មវិធីក្រុងពាលី បើកការដ្ឋានជីកស្តារមហាស្រះទឹកនេះផងដែរ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពុទ្ធាភិសេកព្រះអង្គ នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនសាសនិកអ៉ិស្លាម នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលនឹងឈានចូលមកដល់នាថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា  អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
    thumbnail
     
    ឯកឧត្តម សត ណាឌី និងឯកឧត្តម លេង វី អញ្ជើញសួរសុខទុក្ខ និងជូនថវិកាជូនលោក​ ប៊ុន​ សុខហ៊ាង​ អតីត​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប