khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នៅក្នុងស្ថានភាពពិភពលោកកំពុងតែជ្រួលច្របល់ចំពោះវិបត្តិពាណិជ្ជកម្មអន្តរជាតិ ការធ្លាក់ចុះនៃពហុភាគីនិយម និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយអន្តរជាតិ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ប្រធានាធិបតី ត្រាំ នឹងបន្ធូរពន្ធសម្រាប់កម្ពុជា និងប្រទេសជាច្រើនទៀត។
    នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន បានប្រជុំ និងទទួលទានអាហារជាមួយឯកឧត្តមអគ្គរាជទូតជប៉ុន និងសហការី ដើម្បីអបអរពិធីសង្រ្កាន្តឆ្នាំថ្មី និងពង្រឹងមិត្តភាពកម្ពុជា-ជប៉ុន។
    ក្នុងឱកាសនោះ  ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលមានឡើងតាំងពីឆ្នាំ១៩៥៣ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានពង្រឹងពង្រីកឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងជាពិសេសតាមរយៈកំណើនពាណិជ្ជកម្មនៃប្រទេសទាំង២។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាគ្នាអំពីស្ថានភាពពិភពលោក ជាពិសេសសង្រ្គាមពាណិជ្ជកម្មដែលកំពុងតែតឹងតែង។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍ទៅកាន់ឯកឧត្តមអគ្គរាជទូតជប៉ុន ថា “នៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែជួបការធ្លាក់ចុះនៃពហុភាគីនិយម និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយ កម្ពុជា និងជប៉ុន ចាំបាច់ត្រូវតែពង្រឹងទំនាក់ទំនង និងមិត្តភាព ឱ្យកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់”។ ឯកឧត្តមអគ្គរាជទូតជប៉ុន បានសម្តែងការគាំទ្រ និងប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ដោយបញ្ជាក់ពីជំហររបស់ជប៉ុន ដែលនឹងឈរជាប់ជាមួយកម្ពុជា ដើម្បីវិបុលភាពរបស់ប្រទេសទាំងពីរផង និងតំបន់ផង។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាន៍ថា ប្រធានាធិបតី ត្រាំ នឹងបន្ធូរពន្ធសម្រាប់កម្ពុជា និងប្រទេសជាច្រើនទៀត តាមរយៈការចចារគ្នា។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ