khmer eng
  • ឯកឧត្តម អ‍៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា» ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល»
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ‍៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា» ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល» ក្រោមអធិបិតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ថិតនៅសាលសន្និសីទចតុម្មុខ។ នៅក្នុងពិធីដ៏មានតម្លៃនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមដោយ សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្តេចសង្ឃទាំងពីរគណៈតាមឋានានុក្រមព្រះមន្រ្តីសង្ឃ, ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា តំណាងអង្គទូតនានាប្រចាំកម្ពុជា និងតំណាងក្រសួង-ស្ថាប័នរដ្ឋ ឯកជននានា។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ