ឯកឧត្តម លី សារី បានអញ្ញេីញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ ក្នុងស្រុកទឹកឈូ​ ខេត្តកំពត
 
ចែករំលែក ៖

រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បា​នអញ្ជេីញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពដែលជាគ្រូសារថ្នាក់ដឹកនាំវិហារភូមិកំពង់សំរោង​ ស្ថិតនៅភូមិកំពង់សំរោង​ ឃុំកំពង់សំរោងស្រុកទឹកឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក​ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ ថ្នាក់ដឹកនាំតាមវិហា​រ​ គ្រូបង្រៀនខ្មែរអ៉ិស្លាម មកពីខេត្តកំពត​ និងខេត្តកែប ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ