ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំប្រជុំបូកសរុបលទ្ធផលការប្រចាំត្រីមាសរបស់ខុទ្ទកាល័យ
 
ចែករំលែក ៖

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខុទ្ទកាល័យរបស់ឯកឧត្ដមបណ្ឌិត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានសម្រេចដ៏ជោគជ័យការងារសំខាន់ៗរួមមាន៖ ការងារសម្របសម្រួលជាមួយគណៈកម្មការទាំង១០ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា ទំនាក់ទំនងជាមួយស្ថានប័នជាតិ-អន្តរជាតិ និងការងារស្រាវជ្រាវមួយចំនួន។
ទិសដៅការងារសំខាន់ៗសម្រាប់ត្រីមាសបន្ទាប់របស់ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ មានដូចខាងក្រោម៖
• បន្តពង្រឹងប្រសិទ្ធភាពការងារខុទ្ទកាល័យ
• ធ្វើការស្រាវជ្រាវទៅលើទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច-សង្គម
• បន្តជំរុញកម្មវិធីអប់រំ (រួមទាំងភាសាអង់គ្លេស) និងអាហារូបត្ថម្ភ។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ