
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF និងជា សមាជិកគណៈកម្មាធិការត្រួតពិនិត្យ និងតាមដាននៅក្នុងគណៈកម្មការនយោបាយAPF
(Comité de vigilance au sein de la commission politique de l’APF) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងតាមដាន ដែលមានសមាសភាព
០៩ប្រទេសមកពី៤តំបន់គឺ៖ អឺរ៉ុប អាហ្រ្វិក អាមេរិក និងអាស៊ី-ប៉ាស៊ីហ្វិក (បារាំង ស្វីស ប៊ែលហ្ស៊ិក លុចសំបួ បេណាំង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាណាដា កេបិច កម្ពុជា) ក្រោមអធិបតីភាព ឯកឧត្តម André REICHARDT សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធាន ដោយបានពិនិត្យ និង ពិភាក្សាលើប្រធានបទចំនួន ០៣ ៖
១- ការតាក់តែងក្រមសីលធម៌មន្រ្តីអគ្គលេខាធិការដ្ឋាននៃAPF។
២-ការពិភាក្សា និងការផ្លាស់ប្តូរយោបល់ស្តីពី ស្ថានភាពនយោបាយនៃប្រទេសម៉ាលី (Mali) និងប្រទេសបួគីណាហ្វាសូ (Burkina Faso) ដែលអាចនឹងព្យួរ នៅក្នុងក្របខណ្ឌAPF។
៣- ការពិភាក្សាអំពី ស្ថានភាពនយោបាយនៃប្រទេសកុងហ្គោ (Congo) និងការតាមដាន
សម្រេចចិត្ត។ កិច្ចបប្រជុំនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Noom Hôtel Dakar នៃសាធារណរដ្ឋសេណេហ្គាល់។