លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម សាន់ ឡាទីន អញ្ជើញចូលរួមពិធីបើកសូធ្យគម្ពីរគូរអានុលការីមទូទាំងប្រទេសលើកទី៣២ និងសូធ្យចាំមាត់លើកទី៦ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមពិធីបើកសូធ្យគម្ពីរគូរអានុលការីមទូទាំងប្រទេសលើកទី៣២ និងសូធ្យចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅបរិវេណវិហារឥស្លាម ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ