លោកជំទាវ កង សៅរ៍ធន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង ព្រមទាំងចុះពិនិត្យមហាស្រះទឹកទន្លេនាម នៅឃុំចំប៉ី ខេត្តកំពត

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបពិភាក្សាការងារ ដោយជំរុញនិងលើកទឹកចិត្តក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ នៅស្រុកកំពង់ត្រាច ចំនួន២ឃុំ គឺឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ (ចុះឈ្មោះថ្មី កែទិន្នន័យ និងជីវមាត្រ) ។ បន្ទាប់មក លោកជំទាវ បានអញ្ជើញបន្តចុះពិនិត្យការជីកស្តារមហាស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដោយបច្ចុប្បន្នកំពុងជីក១ចំហៀង បានប្រមាណជា៨៥%។ សូមបញ្ជាក់ថា មហាស្រះទឹកទន្លេនាមនេះ មានប្រវែង បណ្តោយ២១០ម៉ែត្រ ទទឹង១៨០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥