khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធឯកឧត្តម ជិន ឌឹក លឿង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ជិន ឌឹក លឿង (TRAN DUC LUONG) អតីតសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងជាអតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា។

    ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតផ្ទាល់ ឯកឧត្តមបណ្ឌិតសូមចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនាក្តុកក្តួលក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសពក៏ដូចជារដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាការបាត់បង់រដ្ឋបុរសដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ដើម្បីបម្រើជាតិនិងប្រជាជនវៀតណាម។ ឯកឧត្តមជាថ្នាក់ដឹកនាំដ៏មានសមត្ថភាព និងជាមិត្តដ៏ល្អរបស់កម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងរដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទាំងពីរ។

    គួររម្លឹកដែរថា ឯកឧត្តម ជិន ឌឹក លឿង បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២:៥១នាទី ដោយរោគគាពាធ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម