khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំណុះវិហារជើមៀក ភូមិរកា ក្រុងកំពង់ចាម ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំណុះវិហារជើមៀក ភូមិរកា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវនិងថ្ងៃបុណ្យហាជ្ជីនៃសាសនាឥស្លាម ។

    ក្នុងប្រសាសន៍ដ៏មានអត្ថន័យ ឯកឧត្តមក៏បានបញ្ជាក់ថា ស្របពេលដែលយើងទាំងអស់គ្នាស្ថិតនៅទីនេះ
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើង ក៏បានផ្ញើសារចូលរួមអបអរសាទរ និងជូនពរដល់សាសនិកឥស្លាមយើងទាំងអស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ទាំងនេះហើយជាការបញ្ជាក់យ៉ាងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេច មិនរើសអើង ថែមទាំងយកចិត្តទុកដាក់ដល់យើងទាំងអស់គ្នាមិនថាកាល:ទេស:ឬក្នុងតម្លៃណាក៏ដោយ ហើយនេះគឺជាការតបស្នងនូវការស្រឡាញ់ពេញចិត្ត ការជឿជាក់ របស់យើងដែលមានចំពោះសម្តេច និងរាជរដ្ឋាភិបាលផងដែរ ។

    ជាទីបញ្ចប់ឯកឧត្តមបានបញ្ជាក់ថា តាមរយ:ឯកឧត្តម គឺបានរៀបចំនូវសត្វគោចំនួន១០៣ក្បាល និងសត្វពពែចំនួន៨០ក្បាល សម្រាប់សំឡេះយកសាច់ចែកជូនដល់បងប្អូនតាមប្រពៃណីនៃសាសនាឥស្លាម ដោយចំណាយអស់ថវិកាសរុបចំនួន៥៣,២០០ដុល្លា ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ