khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជេីញនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ​ (ហៅវត្តប្រាសាទព្រះវិហារ) 
     
    ចែករំលែក ៖

    ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ​ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត Ford ១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា​ ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា​ និងបម្រេីកិច្ចការងារផ្សេងៗនៅក្នុងវត្ត។

    ជាមួយគ្នានោះ លោកជំទាវបណ្ឌិត បានវេរប្រគេននូវទេយ្យវត្ថុមួយចំនួនធំជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់វត្តកែវសិក្ខាគិរីស្វារៈ​ មានដូចជា៖ អង្ករ ១តោន, មី ២០កេស, ត្រីខ ៥កេស, ត្រីងៀត ១កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), សាច់ក្រក ២កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), ផ្លែប៉ោម ១កេស, ផ្លែទំពាំងបាយជូ ១កេស, ផ្លែក្រូចឃ្វិច ២កេស, ទឹកសុទ្ធ ២០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ៥កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, ស្ករសរ ១បាវ (ស្មើនឹង ២៥គីឡូក្រាម), តែក្ងោក ១ដុំ (ស្មើនឹង ៥០០ក្រាម), ទឹកស៊ីអ៊ីវ ២០យួរ, រថយន្តភីកអាប់ Ford Ranger ១ គ្រឿង និងបច្ច័យ ២០.០០០.០០០រៀល។ ប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃ ៥អង្គ ក្នុង១អង្គៗ នូវ សាដក ១ និងបច្ច័យ ១លានរៀល។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានជូនឃីត (សារុង ក្រមា មុង ភួយ) និងថវិកាមួយចំនួនដល់លោកតាអាចារ្យ និងលោកតា-លោកយាយ រួមទាំងពុទ្ធបរិស័ទជាច្រើនទៀតផងដែរ។

    ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យគង់វង្សតទៅ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ