khmer eng
  • ឯកឧត្តម ឈិត សុខុន អនុញ្ញាតឱ្យក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ចូលជួបសម្តែងការគួរសម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានអនុញ្ញាតឱ្យក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដឹកនាំដោយលោក អ៊ួង យូហាន និងសហការី ចូលជួបសម្តែងការគួរសម នៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។
    ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ថា គ្រប់សាសនាទាំងអស់សុទ្ធតែមានលក្ខណៈសម្បត្តិល្អដូចគ្នា មិនថាសាសនាគ្រីស្ទ ឬសាសនាព្រះពុទ្ធនោះទេ គឺចង់សំដៅទៅលើការអប់រំទូន្មានឱ្យមនុស្សគ្រប់គ្នាដើរក្នុងផ្លូវល្អ ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខដុមរមនានៃសាសនា។ សូមឱ្យអ្នកដឹកនាំគ្រប់សាសនាបន្តចូលរួមចំណែកកសាងធនធានមនុស្ស ការជួយគាំទ្រផ្នែកអាហារូបត្ថម្ភ ឬផ្នែកផ្សេងៗទៀត ដែលអាចឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍តាមរយៈសាសនា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ