ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ៖
១-ពិនិត្យរបាយការណ៍ប្រចាំខែ
២-ពិភាក្សាអំពីការត្រៀមចុះបេសកកម្មចន្លោះសម័យប្រជុំ
៣-ស្តាប់បទបង្ហាញស្រាវជ្រាវ អំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ
៤.ពិនិត្យលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន