khmer eng
  • ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋ៤៤គ្រួសារ មកពីភូមិតំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
     
    ចែករំលែក ៖


    នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១០:៣០នាទី នៅបន្ទប់ប្រជុំគណៈកម្មការទី១ នៃព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋ៤៤គ្រួសារ មកពីភូមិតំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអញ្ជើមកថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានជួយអន្តរាគមន៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយ បណ្តឹងរបស់ពួកគាត់ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋនឹងទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលខាងមុខ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានមានមតិអប់អរសាទរ ចំពោះតំណាងប្រជាពលរដ្ឋ និងអគុណចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ តាមរយៈលិខិតរបស់ព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា