ឯកឧត្តម សាយ បូរិន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការកសាងសាលាបុណ្យមួយខ្នង និងផ្លូវមួយខ្សែ នៅភូមិស្នាកណ្ដាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពនៃការកសាងសាលាបុណ្យមួយខ្នងដែលកំពុងកសាងជិតរួចរាល់ និងឧបត្ថម្ភបង្អួចចំនួន២គ្រឿង ស្មើទឹកប្រាក់៤៥០ដុល្លារ(បួនរយហាសិបដុល្លារ) និងដីក្រហម១០ឡាន ស្មើទឹកប្រាក់១,០០០,០០០៛ បន្ថែមទៀត ដើម្បីជំរុញការកសាងផ្លូវមួយខ្សែ និងសាលាបុណ្យ ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដើម្បីធ្វើដំណើរ នៅភូមិស្នាកណ្ដាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា