khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបសំណេះសំណាលក្រុមប្រឹក្សាឃុំក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ  និងស្មៀនឃុំ សរុបចំនួន១១ឃុំ មកពី៦ឃុំក្នុងស្រុកបសេដ្ឋ និងមកពី៥ឃុំក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបចំនួន១៨នាក់ នៅសាលាឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
    ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយក្តីនឹករលឹក។
    សូមជម្រាបថា ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាឃុំ  និងប្រមូលផ្តុំតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលពាក់ព័ន្ធនឹងស្ត្រី រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីមានវិធានការដោះស្រាយតាមលទ្ធភាព និងសមត្ថកិច្ច ព្រមទាំងចូលរួមលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ បង្កើនភាពអង់អាចដល់ស្ត្រី និងបរិយាបន្ន នៅក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ចល្អ។
    ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានលើកយកការចុះបញ្ជីអត្រានុកូលដ្ឋាន
    ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ហេតុនេះ គឺជាការរួមចំណែកពង្រឹងការផ្តល់សេវាឱ្យកាន់តែប្រសើរថែមទៀត ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព និងការចុះបញ្ជីអាពាហ៍ពិពាហ៍ តាមរយៈការជួបពិភាក្សាស្វែងយល់ដោយផ្ទាល់ជាមួយអង្គបោះឆ្នោត និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ