
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកោះកុង ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបកិច្ចប្រជុំក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីពិនិត្យ កែសម្រួល និងបូកសរុបលទ្ធផលរបាយការណ៍នៃក្រុមទាំង៣ ដែលបានចុះជួបសំណេះសំណាល ស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) ដើម្បីបូកសរុបធ្វើជារបាយការណ៍រួមរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។
សូមជម្រាបថា ក្រុមទាំង៣នោះ រួមមាន៖
-ក្រុមទី១ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ចុះទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកោះកុង។
-ក្រុមទី២ ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា ចុះទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
-ក្រុមទី៣ ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា ចុះទៅកាន់ខេត្តកោះកុង និងខេត្តព្រះសីហនុ ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន