khmer eng
  • ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២៥
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីព្រឹត្តិការណ៍ជាតិធំៗ ជាពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលផ្ដើមចេញពីការចូលមកបាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងការសម្រេចបិទព្រំដែនជាឯកតោភាគីរបស់ទាហានថៃ។ បច្ចុប្បន្ន ទាំងសម្តេចតេជោ និងរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែននេះ ដោយប្រើប្រាស់យន្តការនានា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ ទន្ទឹមគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបអំពីការងារដ៏មមាញឹករបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងការពារព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ។
    ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងអំពីមូលហេតុនៃការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញ កាលពីព្រឹកមិញ ដោយសារតែមានក្រុមជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
    ពាក់ព័ន្ធនឹងការអភិវឌ្ឍស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍កោតសរសើរគណៈកម្មការបេឡាសោធនិវត្តន៍ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានរៀបចំរបាយការណ៍វិភាគអំពី ដំណើរការគ្រប់គ្រងបេឡាសោធនិវត្តន៍ តាមឆ្នាំនីមួយៗ ក្នុងរយៈពេល២០ឆ្នាំទៅមុខទៀត ដែលមានលក្ខណៈច្បាស់លាស់ និងសុក្រឹត្យ។ ឯកឧត្តមក៏បានណែនាំដល់គណៈកម្មការបេឡាសោធនិវត្ត រៀបចំរបាយការណ៍ស្តីពីដំណើរការគ្រប់គ្រងបេឡាសោធនិវត្ត ជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេច។
    ព្រមជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពី ការបង្កើតក្រុមការងារស្រាវជ្រាវអំពីស្ថាបត្យកម្មរបស់ព្រឹទ្ធសភា ដើម្បីប្រមូលចងក្រងឯកសារទាំងអស់នោះ រៀបចំធ្វើជាសៀវភៅប្រវត្តិអគារព្រឹទ្ធសភា សម្រាប់អបអរសាទរក្នុងពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី នាពេលខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមបានស្នើដល់អង្គភាពពាក់ព័ន្ធពិនិត្យជ្រើសរើសមន្រ្តីដែលមានសមត្ថភាព ចូលរួមក្នុងក្រុម Task Force ដើម្បីជួយពិនិត្យលើការងារបច្ចេកវិទ្យាព័ត៌មាន ការស្រាវជ្រាវ ការវាយតម្លៃផែនការយុទ្ធសាស្រ្ត…។ ចំពោះអាហាររូបករណ៍ដែលផ្តល់ឱ្យពីសាកលវិទ្យាល័យនានា ដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ បានណែនាំឱ្យមានការជួបពិភាក្សាជាមួយសាកលវិទ្យាល័យ ដើម្បីទទួលបានព័ត៌មានលម្អិត មុននឹងផ្សព្វផ្សាយសេចក្តីជូនដំណឹងជូនមន្រ្តី។
    មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទុកដាក់ឯកសារ និងសម្ភារៈផ្សេងៗ ពីព្រោះថា ពេលនេះជារដូវវស្សាដែលអាចមានភ្លៀងច្រើន ពេលខ្លះអាចធ្វើឱ្យមានការជន់លិចដោយសារទឹកភ្លៀង នៅកន្លែងខ្លះក្នុងបរិវេណព្រឹទ្ធសភា។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់មន្រ្តីរាជការ ត្រូវមានការប្រុងប្រយ័ត្នក្នុងការបើកបរម៉ូតូ ក្នុងពេលមេឃភ្លៀង ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ