ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម នាយឧត្ដមសេនីយ៍ សុខ ភាព

នាវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជូនដល់សព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាពកាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២០:០៥នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចូលរួមអបដំណើរជាមួយនេះដែរមាន ឯកឧត្ដម គោស៊ុ សារឿត ឯកឧត្ដម អ៊ី ឡុង លោកជំទាវ នួម សុភ័ណ ឯកឧត្ដម សេរី កុសល ឯកឧត្ដម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា