
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ស្រុកគិរីវង់ ខេត្តតាកែវ សរុបចំនួន៨៩នាក់ នៅនៅសាលាស្រុកគិរីវង់ នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រកបដោយក្តីនឹករលឹកបំផុត។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ ព្រមទាំងឈ្វេងយល់ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមជាមួយនឹងការចូលរួមដោះស្រាយ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន