ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ លោក សួន វាសនារិទ្ធិសក្តិ

នារសៀលថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ លោក សួន វាសនារិទ្ធិសក្តិ ត្រូវជាចៅរបស់ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣៥នាទីព្រឹក ក្នុងជន្មាយុ ២៨ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា