khmer eng
  • លោកជំទាវ មាន សំអាន ឯកឧត្តម ឈួន ឡេង ឯកឧត្តម ទឹម ផន និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពទាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ឯកឧត្តម ឈួន ឡេង លេខាធិការក្រុម ឯកឧត្តម ទឹម ផន សមាជិកក្រុម និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាក្រុមសមាជិកាព្រឹទ្ធសភា បានយាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក សំរិត ព្រី ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី ដោយបានរៀបចំធ្វើបុណ្យនៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ខេត្តព្រៃវែង។
    នាឱកាសនោះ លោកជំទាវបាននាំយកសម្ភារមួយចំនួន និងបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ទៅចូលបុណ្យចំនួន១,៧០០,០០០ រៀល។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត