នារសៀលថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ព្រមទាំងកូនចៅ បានឧបត្ថម្ភថវិកាចំនួន៥០,០០០,០០០រៀល (ហាសិបលានរៀល) ប្រគល់ជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដេីម្បីយកទៅចាត់ចែងតាមតម្រូវការជួយដល់វីរកងទ័ពជួរមុខ។
យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យដឹកនាំគណ:ប្រតិភូនាំយកអំណោយ យកទៅប្រគល់ជូនកងទ័ពជួរមុខដោយផ្ទាល់ដៃនោះទេ ដេីម្បីការពារសុវត្ថិភាពនាពេលបច្ចុប្បន្ននេះ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា