khmer eng
  • សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី លោកជំទាវ មាន សំអាន យាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ពលីជីវិតលើសមរភូមិក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានយាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ មេបញ្ជាការរងវរសេនាតូចលេខ៣៨២ នៃអង្គភាពទីបញ្ជាការមុខកងទ័ពជើងគោក ប្រចាំទិសយោធភូមិភាគទី៤ ដែលបានពលីជីវិតនៅលើសមរភូមិភ្នំទ្រព្យ ខេត្តព្រះវិហារ ក្នុងពេលបំពេញបេសកកម្មការពារអធិបតេយ្យ និងបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥០ឆ្នាំ នៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតនៅក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

    ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំរកអ្វីប្រៀបផ្ទឹមពុំបាននេះ សម្តេចរាជបុត្រីព្រះអនុជ លោកជំទាវ មាន សំអាន បានចូលរួមរំលែកមរណទុក្ខ និងបានបង្ហាញនូវសេចក្តីស្រណោះអាឡោះអាល័យរកទីបំផុតគ្មានមានជាមួយគ្រួសារនៃសព ដែលបានបាត់បង់នូវស្វាមី កូន បងប្អូន សាច់ញាតិជាទីស្រលាញ់ដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូវេទិតាធម៌ចំពោះឳពុកម្តាយ និងបងប្អូន ជាពិសេស បាត់បង់ដ៏ធំធេងនូវពលទាហានដ៏អង់អាចក្លាហាន ដែលតែងតែលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

    សម្តេចរាជបុត្រីព្រះអនុជ លោកជំទាវ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ និងវីរយុទ្ធជនពលីទាំងអស់ សូមបានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត