នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស (មកពីស្រុកចំនួន៣ គឺស្រុកឈូក ស្រុកជុំគិរី និងស្រុកដងទង់) ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០រដ្ឋសភា នៅស្រុកឈូក ខេត្តកំពត។ ក្នុងនោះសិស្សានុសិស្សត្រៀមប្រឡងសរុបចំនួន ១,៥៦២នាក់ និងស្រី៩១៤នាក់។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥