ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ រួមមាន៖
-របាយការណ៍ប្រចាំខែ
-បូកសរុបលទ្ធផលការងារចុះបេសកកម្មខេត្តព្រះសីហនុ
-ស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនធុរវឌ្ឍន៍(សេដ្ឋកិច្ចឌីជីថល)
-បញ្ហាផ្សេងៗ
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន