khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អមដំណើរដោយ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងតំណាងសភាពាណិជ្ជកម្មបរទេសមួយចំនួនរួមមានសភាពាណិជ្ជកម្មអាម៉េរិក អឺរ៉ុប អូស្រ្តាលី អ៊ីស្រាអែល ឥណ្ឌា ហ្វ៊ីលីពីន សិង្ហបុរី និងក្រុមហ៊ុនឯកជនមួយចំនួនទៀត បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន កម្ពុជា-ថៃ ដែលទាហានថៃបានរាយបន្លាលួស និងបានយកកង់ឡានបិទផ្លូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមិនអាចត្រឡប់ទៅទីលំនៅឋានខ្លួនវិញបាន ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    ឯកឧត្តមបណ្ឌិត ក៏បាននាំនូវពាក្យសួរសុខទុក្ខរបស់ សម្តេចតេជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខ ជីវភាពរស់នៅ សុខសុវត្ថិភាព ក៏ដូចជាសុខសន្តិភាពរបស់ប្រជាជនទាំងអស់នៅមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត ក៏បានយកមកជាមួយនូវអំណោយមួយចំនួន ឧបត្ថម្ភដល់ជនភៀសខ្លួនក្នុងឱកាសនោះផងដែរ។

    ឯកឧត្តមបណ្ឌិត បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានជំនឿជាក់មុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននេះ។ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ តស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាឱ្យបានរឹងមាំជាធ្លុងមួយក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានអនុវត្តចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម