នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី ហាណាន លី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការជូនវីរកងទ័ព និងចូលរួមរំលែកទុក្ខគ្រួសារនៃសពដែលបានពលីជីវិតនៅក្នុងសមរភូមិ។ ការប្រគល់ជូននេះមានពីរទីតាំងផ្សេងគ្នាទីតាំងទី១ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រគល់ជូនថវិកា និងកញ្ចប់អាហារទៅកាន់វីរកងទ័ព ចំនួន២រូប ដែលឈរជើងនៅមុំបី និងប្រាសាទព្រះវិហារ កំពុងសម្រាកព្យាបាលនៅស្រុកកំណើត ក្នុងមួយនាក់ទទួលបានថវិកាចំនួន ៤៥០,០០០រៀល និងមី១កេស កញ្ចប់សម្រាប់អាហារ ព្រមទាំងសម្ភារៈ ប្រើប្រាស់មួយចំនួន និង២រូបផ្សេងទៀតដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នា ក៏បានផ្តល់ជូនមួយនាក់ ១០,០០០រៀលផងដែរ ចំណែកទីតាំងទី២ លោកជំទាវបានបន្តទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខនៃគ្រួសារសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ(ទីន រ៉សេត)ដែលបានពលី និងបានប្រគល់ជូនថវិកាទៅកាន់គ្រួសារនៃសពចំនួន១,១០០,០០០រៀល និង មី១កេស កញ្ចប់សម្រាប់អាហារ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដែលស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
សូមបញ្ជាក់ផងដែរ ថវិកាដែលបានយកជូនកងទ័ព គឺទទួលបានមកពី Islamic Center of Santa Ana នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក តាមរយៈសមាគមអភិវឌ្ឍន៍នារីអ៉ិស្លាមកម្ពុជា និងលោកជំទាវ ម៉ាណ ណាវី លោកស្រី ហាណាន លី ផងដែរ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី