ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ
នាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាអនុប្រធានគណៈកម្មការទី១ អមដំណេីរដោយ ឯ កឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២ និងឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភាភូមិភាគទី៥និងជាសមាជិកគណៈកម្មការទី៦ បានអញ្ជេីញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបាន ក្រេីនរំលឹកដាស់តឿន ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ និងប្រធាន ភូមិ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលឆ្លងដែនទៅប្រទេសវៀតណាម ឬពីប្រទេសវៀតណាមមកកម្ពុជា ត្រូវតែធ្វេីចត្តាលីស័ក១៤ថ្ងៃ និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។ បន្ទាប់មកបានពន្យល់បកស្រាយបំភ្លឺរាល់ការប្រឈម សំណូមពររបស់ឃុំ ព្រមទាំងបានជម្រាបពីសេចក្តីត្រូវការចាំបាច់ចម្បង៣របស់ប្រជាពលរដ្ឋរួមមាន ទី១.សន្តិភាព ទី២.ជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ និងទី៣.យុត្តិធម៌ក្នុងសង្គម ។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តាំផ្ញេី និងផ្តល់អនុសាសន៍ៈ
-ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព
-ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ
-ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
-ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២