khmer eng
  • ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តទួលសន្តិវ័ន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្រុមជំនួយការ អាជ្ញាធរមូលដ្ឋាន រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តទួលសន្តិវ័ន ហៅ ទួលអស់លោក ស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិ៧សន្តាន បុព្វការីជន និងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

    ឯកឧត្តមបណ្ឌិត បានប្រគេនទេយ្យទានដែលជាផលិតផលខ្មែររួមមាន សាដក អង្ករ ទឹកសុទ្ធ មីជាតិ សាច់ក្រក ដំណាប់ស្វាយ ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យប្រគេនព្រះសង្ឃ ព្រមទាំងជូនថវិកា យាយជី តាជី ប្រជាការពារ រួមទាំងទិញភេសជ្ជៈជូនកុមារជាច្រើននាន់ថែមទៀត។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញទៅសែនផ្នូរបុព្វការីជន ដែលបានចែកឋានអស់កាលយូរមកហើយ ក្នុងវត្តនេះផងដែរ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២