នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តខេមវន្ត ហៅវត្តខ្សាម ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ តាមទំនៀមទម្លាប់ពុទ្ធសាសនិកជនខ្មែរ ដោយនាំយកនូវទេយ្យវត្ថុចង្ហាន់បិណ្ឌបាត បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងទីអារាមវត្ត និងបង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាជីដូន ជីតា ញាតកាក្នុងសង្សារវដ្តដែលលោកបានលាចាកលោកនេះទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកន្លងមក ពិសេសឧទ្ទិសជូនដួងព្រលឹងវីរយុទ្ធជនដែលលោកបានពលីថ្មីៗ ក្នុងសមរភូមិការពារទឹកដីការពារជាតិមាតុភូមិកម្ពុជាប្រឆាំងសង្គ្រាមឈ្លានពានយង់ឃ្នងរបស់កងទ័ពសៀម សូមវិញ្ញាណក្ខន្ធអស់លោកទាំងអស់យោនយកកំណើតនៅទីបរមសុខគ្រប់ៗគ្នា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា