នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋានដេីម្បីពង្រឹងស្មារតីសាមគ្គីភាពជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ចូលរួមថែរក្សាសន្តិភាព ស្រឡាញ់សន្តិភាព ការចូលរួមអនុវត្តភូមិសង្កាត់មានសុវត្ថិភាពជាមួយអាជ្ញាធរមូលដ្ឋានឱកយបានល្អប្រសើរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥